Category: ចំណេះដឹង
ចំណេះដឹង
**វិធីដាំ៖ ត្រូវជីករណ្តៅ ១ម៉ែត្រ ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ លាយដីល្អជាមួយជីកំប៉ុស្ត៍កំទេចស្លឹកឈើងាប់ដាក់ចូលអោយពេញរណ្តៅ ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹកមកដីខាងលើ ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់ រៀបប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើនប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ ដាក់តំណក់ទឹករៀងរាល់ថ្ងៃនៅរដូវក្តៅ
Read More
ចំណេះដឹង
*ធាតុផ្សំ៖ ១-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម ២-ម្សៅអង្ករក្រអូប ១ គីឡូក្រាម ៣-ទឹកជី EM ២៥០មីលីលីត្រ ៤-លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម ៥-ម្សៅពោត ៦-កំប្លោកចិញ្ច្រាំ *វិធីបណ្តុះ៖ ១-លាយម្សៅអង្ករក្រអូប ១ គីឡូក្រាម ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចឲ្យលិចចំបើងបាន។ ២-ដាក់ត្រាំចំបើងលាយលាមកគោក្នុងទឹកនោះរយៈពេល ១ម៉ោង។ ៣-យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល (ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក) ជាន់ទី១កម្ពស់២តឹក ឲ្យណែន
Read More
ចំណេះដឹង
យោងតាមហ្វេសប៊ុករបស់ ព្រះតេជគុណ សុមន ភិក្ខុ បានបកស្រាយ និងរៀបរាប់យ៉ាងលម្អិតថា៖ សំណូមពរក្នុងការប្រើព្រះកោដ្ឋឡើងវិញ ឆ្លៀតក្នុងពិធីបុណ្យ ព្រះសពសម្តេចព្រះធម្មលិខិត លាស់ ឡាយ សង្ឃនាយករងទី០១ នៃព្រះរាជាណាចក្រកម្ពុជា យាងសោយព្រះទិវង្គត! យើងខ្ញុំសូមសំណូមពរយ៉ាងទទូចឲ្យមានការប្រើប្រាស់ [ ព្រះកោដ្ឋ ] តម្កល់ព្រះបរមសពរបស់ព្រះអង្គ ដើម្បីឱ្យសាកសមទៅនឹងព្រះកិត្តិនាម និងសាកសមទៅនឹងទំនៀមទម្លាប់ពីបុរាណាចារ្យ។ ទំនៀមទម្លាប់ការប្រើប្រាស់ព្រះកោដមួយនេះសឹងតែរលត់បាត់ចេញពីសង្គមខ្មែរទៅហើយដូចនេះហើយសូម គុណម្ចាស់ សម្ដេច ព្រះតេជគុណ ដែលរៀបចំ រាជពិធីបុណ្យនេះសូមមេត្តាថ្វាយព្រះកោដ្ឋប្រគេនព្រះកោដ្ឋទៅដល់ព្រះបរមសព ព្រោះថាទំនៀមមួយនេះសឹងតែលុបបាត់ហើយ!
Read More
ចំណេះដឹង
រូបចម្លាក់ដែលមានច្រើនជាងគេបង្អស់នៅអង្គរ គឺរូបស្ដ្រីអប្សរា ហៅថា ទេពអប្សរ។ គេឃើញរូបនាងនៅគ្រប់កន្លែង នៅតាមជញ្ជាំង នៅតាមសរសរមាននៅខាងលើ មាននៅខាងក្រោម រូបរាងយ៉ាងល្អសឹងគ្មានអ្វីប្រៀបធៀបបាន។ តាមការបញ្ជាក់របស់លោក សាស្ត្រាចារ្យ ថាច់ ត្វាន់ អ្នកចងក្រងសៀវភៅ «ដើម្បីស្គាល់អង្គរ» អប្សរា គឺមិនមែនជាមនុស្សយើងទេ ប៉ុន្តែជានាងក្រមុំ ពេញព្រហ្មចារី ហើយរស់នៅលើមេឃ ដែលជាឋានរបស់ព្រះ។ ដោយឡែកកន្លងមកលោកអ្នក និងប្រិយមិត្តប្រហែលជាធ្លាប់ឃើញ និងស្គាល់តែអប្សរាមួយចំនួនធម្មតាប៉ុណ្ណោះ ប៉ុន្តែមិនបានឃើញនូវរូបអប្សរាបីកូននោះឡើយ។ ថ្ងៃនេះគេហទំព័រ Cambofox បានបង្ហាញលោកអ្នកឱ្យបានដឹង
Read More
ចំណេះដឹង
ប្រទេសកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ អំឡុងនៃខែវិច្ឆិកា ខាងមុខនេះ។ ចំណែកប្រទេសចំនួន ៤ទៀត ក៏មានពិធីបុណ្យស្រដៀងនឹងបុណ្យអុំទូកដូចកម្ពុជាផងដែរគ្រាន់តែខុសពេលគ្នាប៉ុណ្ណោះ។ ១.ប្រទេសថៃ៖ ក្នុងប្រទេសមួយនេះ មានពិធីមួយឈ្មោះថា “ពិធីប្រណាំងទូកវែង” ដែលធ្វើឡើងរៀងរាល់ឆ្នាំចន្លោះខែកញ្ញា ឬតុលា។ ពិធីនេះធ្វើឡើងនៅតាមខេត្តថៃមួយចំនួនដែលមានទន្លេធំៗឆ្លងកាត់ក្នុងនោះមានដូចជាខេត្ត Phisanulok និង Phichit ដែលមានទន្លេ Nan ឆ្លងកាត់ព្រមទាំងខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែលមានទន្លេ Chao-Phraya ឆ្លងកាត់។
Read More
ចំណេះដឹង
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ជាថ្ងៃខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រសូត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់ សម្ដេចព្រះនរោត្តម សីហនុ និង ព្រះមាតាព្រះនាម នរោត្តម មុនិនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្តម
Read More
ចំណេះដឹង
វាជារឿងមួយគួរឱ្យអាម៉ាស់បំផុតប្រសិនបើប្រទេសមួយគ្មានសន្តិសុខចំពោះជនបរទេស ឬអ្នកដំណើរឆ្លងកាត់ទៅកាន់ប្រទេសរបស់ខ្លួន ដោយសារតែអរិក ឬជនពាល ចោរបាតសង្គមរបស់ប្រទេសនោះបង្កើតឡើងក្នុងភាពអនាធិបតេយ្យធ្វើឱ្យបាត់បង់សណ្តាប់ធ្លាប់សាធារណៈ ឬសង្គមជាតិទាំងមូលផងដែរ។ ទោះយ៉ាងនៅក្នុងវីដេអូមួយនេះលោកអ្នក និងប្រិយមិត្តនឹងដឹងច្បាស់ជាក់ជាមិនខានចំពោះសកម្មភាពក្រុមចោរបាតសង្គមជាក្រុមកំពុងតែធ្វើឱ្យមានព្រួយបារម្ភ និងជាវប្បធម៌គួរឱ្យស្អប់ខ្ពើមបំផុត។ ប៉ុន្តែក្នុងនាមជាកូនខ្មែរសូមកុំឱ្យទង្វើ និងសកម្មភាពកើតមានឡើងចំពោះជនបរទេស ក៏ដូចជាបងប្អូនប្រពលរដ្ឋផងដែរ។ ចង់ដឹងច្បាស់ពីសកម្មភាពចោរជាក្រុមកំពុងតែធ្វើប្រព្រឹត្តអំពើថោកទាបដូចខាងក្រោម៖ ដកស្រង់ដោយ៖ Cambofox
Read More
ចំណេះដឹង
បន្ទាប់ពីល្ខោនខោលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ចំនួន ៩ហើយ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ៣ និងសម្បត្តិវប្បធម៌អរូបី ៦។ ១.តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ២.របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ៣.ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ៤.ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Read More
ចំណេះដឹង
ការបង្ហាញកម្រិតប្រាក់បៀវត្សអប្បបរមានេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៥ខែតុលានេះ។ កម្រិតប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ជូនដូចខាងក្រោម៖ ១-មន្ត្រីរាជការស៊ីវិល៖ ពីប្រមាណ១,១០០,១០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,១៤២,៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១៧២,៥០០រៀល។ ២-គ្រូបង្រៀន និងគ្រូពេទ្យ៖ ពីប្រមាណ១,២០០,១០០រៀល ឆ្នាំ២០១៩
Read More
ចំណេះដឹង
កឋិនទាន គឺជាបុណ្យអ្វី? កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ក៏អ្វីដែលមនុស្សមួយចំនួនកំពុងគិត និងងើយឆ្ងល់គ្រប់គ្នា ជាពិសេសការយល់ឃើញរបស់ខ្មែរយើងថាមនុស្សប្រុសមិនអាចទួលត្រៃយ៍ហែរកឋិកទានបានឡើយ ដោយមានការយល់ឃើញ និងជំនឿផ្សេងតាមការគិតរបស់គេ។ យ៉ាងណាក្តីយោងតាមហ្វេសប៊ុករបស់ព្រះតេជគុណ សុមន ភិក្ខុ បានបកស្រាយយ៉ាងលម្អិតដោយសរសេររៀបរាប់ថា៖
Read More