ក្មេងៗឥឡូវសុំខ្មាស់!!! ស្នេហ៍ខុសវ័យដឹកដៃគ្នាចូលរោងកាផ្អើលអ្នកភូមិ

មានមង្គលការមួយធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកខេត្តស្វាយរៀងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខណះដែលកូនកំលោះវ័យ ៤០ឆ្នាំជាងរីឯកូនក្រមុំវ័យ ៧២ឆ្នាំ ជាងដឹកដៃគ្នាចូលរោងការអញ្ចើញ ៦តុផ្អើលអ្នកខេត្តស្វាយរៀង។ បើទោះបីជាវ័យខុសជាងពាក់កណ្តាលអាយុយ៉ាងណាក៏ដោយអ្នកទាំងពីរព្រមដឹកដៃគ្នាចូលរោងការដោយមានចាស់ក្មេងចូលរួមអបអរសាទរក្នុងពិធីការនេះជិត ១០០នាក់អ្នកផងដែរ។



បើតាមកូនកំលោះឈ្មោះ អ៊ុង វន្ថា អាយុ ៤៨ឆ្នាំមានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់អោយដឹងថា៖ រូបគាត់ឃើញនិងស្គាល់ចិត្តគ្នាជាមួយក្រមុំដែលជាស្ត្រីមេម៉ាយកូន២នាក់ឈ្មោះ កើត ឡាត អាយុ ៧២ឆ្នាំរស់នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀងតាំងពីមុនបុណ្យភ្ជុំពោលគឺជាងមួយខែមកហើយរហូតមកដល់ថ្ងៃនេះបានសម្រេចចិត្តចូលរោងការតែម្តងដោយមិនគិតថាកូនក្រមុំក្រឬមានអ្វីនោះទេហើយបើមើលពីជីវភាពខាងស្រីក៏មិនមានទ្រព្យធនអ្វីនោះដែរគឺស្រលាញ់ចិត្តនិងចិត្ត។

កូនកំលោះខាងលើបានអោយដឹងទៀតថា៖ ដើមហេតុធ្វើពួកគាត់ស្គាល់គ្នានោះដោយសារតែកូនកំលោះមកលេងនៅក្នុងភូមិនេះ(ផ្ទះមិត្តភ័ក្រ) ហើយពេលទៅសួរសុខសាច់ញាតិឆ្លងទន្លេនៅមន្ទីរហើយ ក៏ឃើញគ្នាចាប់ចិត្តគ្នារហូតដល់ខាងប្រុសសាររភាពសុំស្នេហ៍ពីកូនក្រមុំរហូតដល់កូនក្រមុំទាន់ចិត្តនិងព្រមព្រៀងគ្នាមានចាស់ទុំទាំងសងខាងដោយចូលស្តីដណ្តឹងនិងរើសយកថ្ងៃល្អចូលការតែម្តងទៅ។

កូនកំលោះបានប្រាប់ទៀតថា៖កាលដែលពួកគាត់ព្រមស្រលាញ់គ្ននោះក៏មានកូនៗជំទាស់ប៉ុន្តែមិនអាចបំបែកស្នេហាអ្នកទាំងពីរបានឡើយព្រោះពួកគាត់យល់ចិត្តគ្នាទៅហើយមានតែបណ្តោយតាមព្រេងវាសនាទៅចោះ។ កូនកំលោះបានបញ្ចាក់ថា៖រូបគាត់ព្រមស្រលាញ់គ្នាជាមួយកូនក្រមុំដោយសារក្តីស្រលាញ់និងអាណិតមិនគិតចាស់ក្មេងមានក្រនោះឡើយសំខាន់ចេះស្រលាញ់មើលថែគ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន៕

ដកស្រង់ដោយ៖ Cambofox
ប្រភព៖ mekong-news.com