(មានវីដេអូ) រថយន្ត​ Rolls-Royce របស់ បូរ៉ា​មុំា ឃើញហើយធ្វើឱ្យសេដ្ឋី​អង់គ្លេសសុំខ្មាស់

រូបភាពដែលត្រូវបានគេ បង្ហោះនៅលើបណ្ដាញសង្គម បើក្រឡែកមួយភ្លែទៅត អាចនឹងច្រឡំ ទៅនឹងរថយន្តលំដាប់មហាសេដី្ឋ Rolls-Royce របស់សេដ្ឋីអង់គ្លេសពិតៗតែម្ដង។
អមដោយពណ៌លពណ៌ទឹកប៊ិចស្រស់លាយទឹកប្រាក់ Rolls-Royce ផលិតក្នុងស្រុកប្រទេសកម្ពុជាយើងតែម្តង មានដាក់ឈ្មោះ បូរ៉ាមុំា ធ្វើជាឈ្មោះរបស់រថយន្តតែម្ដង ស្របពេលអ្នកលក់មុំាមកពីខេត្តតាកែវនេះ មានឈ្មោះល្បីគ្រាន់ដែរ។

លោកសេដី្ឋលក់មុំា បូរ៉ា ប្រាប់ លោកមានគំនិតធ្វើរថយន្តនេះឡើងភ្លាមៗ ក្រោយពីបានឃើញរថយន្តប្រភេទនេះរបស់សេដ្ឋីជនជាតិអង់គ្លេស ធ្វើឲ្យលោកមានចិត្តស្រឡាញ់ដកមិនរួច។ ដូច្នេះហើយ លោកបានសន្យានឹងខ្លួនឯងថា ត្រូវតែធ្វើរថយន្តឡើងមកឲ្យបាន។ មានទឹកចិត្តមុតមាំ បែបនេះ លោក បូរ៉ា បានទិញឡានកញ្ចាស់មួយតម្លៃ ២៥០០ ដុល្លារយកទៅឲ្យជាងដែកធ្វើរថយន្តស៊េរីលំដាប់ខាងលើ៕

ដកស្រង់ដោយ៖ Cambofox
ប្រភព៖ https://www.srolanhnak.today