ប្រពៃណាស់!! លោក អ៊ុន ចាន់ដា ជួយឧបត្ថម្ភប្អូនស្រីចំនួន ០២នាក់ ដោយសារតែ…

យោងតាមគណីហ្វេសប៊ុកមួយឈ្មោះថា រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall បានសរសេររៀបរាប់ថា៖ #ពិតជាអភិបាលដែលយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ប្រជាជនពិតប្រាកដមែន សូមកោតសរសេីរនូវទឹកចិត្តសប្បុរសរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ #បន្ទាប់ពីទទួលបានដំណឹងភ្លាមថា មានសិស្សចំនួន ២នាក់ ដែលជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ

១-ឈ្មោះ វេត ស្រីអ៊ាង
២-ឈ្មោះ យ៉េត សុខខេង រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម មានស្ថានភាពលំបាកជួបការខ្វះខាត ឯកឧត្តមបានយកថវិកាចំនួន ៨០ម៉ឺនរៀលទៅជូនប្អូនស្រីដែលជាសិស្សមកប្រលង នៅមណ្ឌលឧត្តរ ដោយគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ញុំាបាយ រឺក៏ចាយវាយអ្វីទេ ហេីយម្តាយគាត់កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត។ ឯកឧត្តម បានផ្តាំផ្ញើដល់សិស្សទាំងពីរអ្នក ត្រូវខិតខំប្រលង អោយបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថាប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហារទុក្ខលំបាកសូមទំនាក់ទំនងមករូបឯកឧត្តមផ្ទាល់តែម្តង។

ដកស្រង់ដោយ៖ Cambofox
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម