(​វីដេអូ​) ហួសចិត្ត!!​! ស្ត្រីម្នាក់មានផ្ទៃពោះជិត ៧ខែ ត្រូវ​គ្រូពេទ្យយកដៃ​លូក​…

ស្ត្រីជាអ្នកជំងឺមានផ្ទៃពោះជិត ៧ ខែម្នាក់ និងម្តាយរបស់នាង កើតទុកមិនសុខចិត្តនោះទេ ចំពោះមន្ទីរពេទ្យ «ករុណា ពេទ្យ» ដែលរំលោភលើសិទ្ធិក្នុងការមកទទួលការព្យាបាល និងថែមទាំងបំពានកេរ្តិ៍ខ្មាសរបស់នាង ដោយយកដៃលូកប្រដាប់ភេទរបស់នាងចំនួន៣ដងថែមទៀត ។

ស្ត្រីជាម្តាយបានប្រាប់អ្នកសារព័ត៌មាន TV FB ឲ្យដឹងថា គាត់បាននាំកូនស្រីរបស់គាត់មានផ្ទៃពោះមកពិនិត្យអាការៈជំងឺ ដោយគាត់បាននិយាយចរចាតម្លៃថ្លៃថ្នូរនឹងពេទ្យខាងលើត្រឹម ៤០ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ ពេទ្យពុំបានធ្វើតាមការព្រមព្រៀងនេះទេ ដោយបានចាក់ថ្នាំកូនស្រីរបស់គាត់បន្ថែមយ៉ាងច្រើនរហូត ២០ ម្ជុល ដោយពុំបានសួរនាំគាត់ជាម្តាយនោះទេ ព្រោះថា ពួកគេពុំឲ្យកូនស្រីរបស់គាត់ខ្ចីទូរស័ព្ទខលមកទាត់គាត់នោះឡើយ ដោយនិយាយថាទូរស័ព្ទគ្មានលុយ ។

ស្ត្រីជាម្តាយនៅបានអះអាងថា នៅពេលគាត់និយាយត្រង់ៗថា គាត់អត់ (ក្រ) គ្មានលុយទេ មានតែ ២០ ម៉ឺនរៀល សម្រាប់ត្រឹមមើលប៉ុណ្ណឹងសិនក្នុងតម្លៃចរចាគ្នា ៤០ ដុល្លារ ខាងលើ ហើយប្រសិនបើចង់ចាក់ថ្មាំអីបន្តទៀត ត្រូវតែសួរនាំគាត់ជាម្តាយផង ស្រាប់តែពេទ្យបានប្រើពាក្យសម្តីមើលងាយដ៏អសុរស មិនសមនឹងឈ្មោះមន្ទីរពេទ្យរបស់ខ្លួន «ករុណា ពេទ្យ» យ៉ាងដូច្នេះថា៖ «ឥឡូវ មានសៀវភៅគ្រួសារអត់ មានម៉ូតូបញ្ចាំអត់ ឥឡូវ ផ្ទះនៅឯណា (ផ្ទះជួលគេ ឬ ផ្ទះខ្លួនឯង) ឥឡូវត្រូវបញ្ជាក់ការងារទុកនៅហ្នឹង ហើយបើអត់ទេ ទាំងប្តី ទាំងប្រពន្ធគឺត្រូវតែនៅហ្នឹង ធ្វើការនៅហ្នឹង ដើម្បីកាត់លុយ…..» ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងស្រុងខាងក្រោម៖

ដកស្រង់ដោយ៖ Cambofox
ប្រភព៖ TVFB