គួរតែចៀសវាង!! តាមការសិក្សាថ្មីអ្នកមិនគួរញាំត្រីទីឡាបយ៉ា ដោយសារហេតុផលទាំងនេះ
អ្នកធ្លាប់បានដឹងបានលឺឬក៏ធ្លាប់ស្ដាប់ការណែនាំរបស់គ្រូពេទ្យថាសាច់ត្រីល្អបំផុតសម្រាប់សុខភាពរបស់យើងដែលគួរតែបរិភោគវាអោយបានច្រើន។ប៉ុន្តែវាមិនមែនមានន័យថាត្រីទាំងអស់សុទ្ធតែមានគុណសម្បិត្តសម្រាប់យើងទាំងអស់នោះទេ ដូច្នេះត្រីដែលអ្នកនៅក្នុងបញ្ជីខ្មៅដែលអ្នកគួរជៀសវាងអោយបានច្រើននោះគឺត្រីទីឡាបយ៉ាតែម្ដង។តាមការសិក្សារបង្ហាញអោយដឹងថាត្រីមួយនេះមានគុណវិបត្តិ ច្រើនជាងគុណសម្បិត្តសម្រាប់អ្នកទទួលទានវា៖

១.សាច់របស់វាមិនសូវមានប្រូតេអ៊ីន៖ ការសិក្សារបស់អ្នកស្រាវជ្រាវពីសកលវិទ្យាល័យWake Forest of Medicineបានបង្ហាញថាសារធាតុប្រូតេអ៊ីនដែលមានផ្ទុកក្នុងត្រីទីឡាបយ៉ាវាតិចតួចបំផុត ហើយវាដាច់ឆ្ងាយពីត្រីដទៃខណៈតម្លៃរបស់វាប្រហាក់ប្រហែលនឹងគេដែរ។

២.វាច្បាស់ណាស់ថាជាត្រីចិញ្ចឹម៖ បើទោះជាដឹងហើយថា សព្វថ្ងៃគ្មានរបស់នៅក្នុងធម្មជាតិផ្តត់ផ្គង់អោយយើងទៀតទេ ប៉ុន្តែវាក៏អាចទិញប៉ះចំត្រីធម្មជាតិបានខ្លះ ប៉ុន្តែបើអ្នកទិញត្រីទីឡាបយ៉ាហើយ១០០ភាគរយវាចិញ្ចឹមដោយប្រីចំណី។

៣.បរិភោគវាច្រើនអាចនឹងកើតជំងឺភ្លេចភ្លាំងច្រើនពេលអ្នកមានវ័យចំណាស់៖ អាស៊ីត Omega6 មួយប្រភេទដែលនៅក្នុងត្រីនេះនឹងទៅបង្កើនលទ្ធភាពធ្វើអោយខួរក្បាលរបស់អ្នកភេ្លចភ្លាំងច្រើននៅពេលដែលអ្នកចាស់ទៅ។យើងមិនអាចសង្កេតបានទេ ដោយសារតែយើងនៅមិនទាន់ឈានចូលដល់វ័យនោះ ប៉ុន្តែតាមការសិក្សាវាបានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហានេះ។

៤.វាអាចបណ្តាលអោយកើតជម្ងឺមហារីក៖ ក្រៅពីជម្ងឺភ្លេចភ្លាំងហើយ វាក៏អាចបណ្តាលអោយកើតជំងឺមហារីកមួយទៀតផង។សារធាតុក្នុងចំណីសម្រាប់ត្រីនេះវាមិនល្អនោះទេ។អ្នកអាចស្វែងរកចម្លើយបានថាត្រីទីឡាបយ៉ាស៊ីអ្វី ដូច្នេះអ្នកនឹងមិនបាច់ឆ្ងល់ទេវាក្នុងសាច់វាសម្បូរទៅដោយសារធាតុគីមីដែលប៉ះពាល់រហូតអាចបង្កជាជម្ងឺមហារីកនៅថ្ងៃអនាគត៕
ដកស្រង់ដោយ៖ cambofox
ប្រភព៖ jongdeng



