Category: ព័ត៌មាន
ព័ត៌មាន
កំប្លោក គឺជាឈ្មោះស្មៅទឹកមួយប្រភេទពួកត្រកៀតដុះអណ្ដែតលើទឹក។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បាន ដើម និងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី ដើមដែលហាលថ្ងៃឲ្យស្ងួតអាចប្រើការបានច្រើនយ៉ាងវេញធ្វើជា ខ្សែចំណង ខ្សែចែវ ខ្សែអង្រឹង ធ្វើសំពៀត។ល។ យោងតាមហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកក្នុងការគាំទ្រផលិតផលធ្វើដោយដៃនឹងអរគុណចំពោះការគាំទ្រ។ ជាពិសេសកាបូបធ្វើពីកំប្លោកនេះអាចប្រើប្រាស់ ឬសម្រាប់ចូលរួមគ្រប់កម្មវិធីផ្សេងៗដើរកំសាន្ត។ល៕ ដកស្រង់ដោយ៖ Cambofox
Read More
ព័ត៌មាន
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនរថយន្តតាក់សុីចិនចាប់ដៃហ៊ុន និងថៅកែខ្មែរដោយស្របច្បាប់នៅក្នុងខេត្តព្រះសីហនុដោយមានតៃកុងឡានជាជនជាតិចិននិងខ្មែរមួយចំនួនផងដែរ… ពិធីនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៤:៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ ព្រីសន៍ ថាម ហូរថល ជិតរង្វង់មូលតោ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តព្រះសីហនុ លោក លៀម សុដា និងមន្ត្រីនគរបាលព្រមទាំង លោកឧកញ៉ាៗជាច្រើនរូបទៀតផង។ គួររំលឹកផងដែរថា កន្លងមកក៏ធ្លាប់មានប្រជាពលរដ្ឋ អ្នកលេងបណ្ដាញសង្គម (ហ្វេសប៊ុក)ពិសេសបងៗអ្នករត់តាក់ស៊ីមួយចំនួនមានការមិនសប្បាយចិត្តផងដែរចំពោះការបើកបររបស់ជនបរទេសនិងការប្រកបអាជីវកម្មតាក់ស៊ីដោយជនបរទេសជាជនជាតិចិននេះ គោលបំណងគឺខ្លាចបាត់បង់មុខរបររត់តាក់សុីរបស់ពួកគាត់ ប៉ុន្តែបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលថ្លែងថា ប្រទេសរបស់យើងគឺជាប្រទេសដែលប្រកាន់យកទីផ្សារសេរី និងតែងតែមានការប្រកួតប្រជែងផ្នែកមុខរបរយ៉ាងដូច្នេះហើយ៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
Read More
ព័ត៌មាន
បន្ទាប់ពីបានឆ្លងផុតមួយវគ្គ ទៅមួយវគ្គយ៉ាងស្វិតស្វាញ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀង ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលលើកទី៥ មានបេក្ខនារីមកពីប្រទេសបាំរាំងចំនួន ២រូប ទទួលបាននូវជ័យលាភីគួរឲ្យកោតសរសើរ។ ក្នុងនោះអ្នកនាង ឈុន ធីតា ទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងបុរាណ និងអ្នកនាង ភឿន សុគន្ធារី ទទួលបានជ័យលាភីលេខ៣ ផ្នែកចម្រៀងសម័យ។ ពិតណាស់ទំរាំឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញសមាគម ACK បានរៀបចំកម្មវិធីប្រឡងចម្រៀងជាសកល ឆ្នាំ២០១៩ នៅប្រទេសបារាំង និងជាលិទ្ធផលគឺ មានបេក្ខជនពីប្រទេសបារាំងចំនួន ៤រូប ដែលមកចូលរួមប្រគួតនៅវគ្គពាក់កណ្តាល និងវគ្គផ្តាច់ព្រ័ត្រ
Read More
ព័ត៌មាន
លោក ចាន់រិទ្ធ មេធានី គឺជាតារាសម្តែងជើងចាស់មួយរូប ដែលត្រូវបានមហាជនដឹងថា លោកល្បីល្បាញ និងត្រូវបានទស្សនិកជនស្គាល់ច្រើន កាលពីជំនាន់ជាមួយនឹងលោក ខៃ ប្រសិទ្ធ។ តែយ៉ាងណា បច្ចុប្បន្នលោកកំពុងធ្លាក់ខ្លួនលំបាកខ្លាំង ដោយសារជំងឺទឹកនោមផ្អែមវាយលុក។ ដោយអស់លទ្ធភាពព្យាបាលដោយខ្លួនឯង លោកបានអំពាវនាវសុំជំនួយ សុំក្ដីមេត្តាពីអ្នកសិល្បៈរួមជំនាន់ និងសប្បុរសជននានា ដើម្បីជួយសម្រាលទុក្ខលំបាក ដែលលោកកំពុងតែប្រឈមសព្វថ្ងៃ។ តាមរយៈគណនីហ្វេសប៊ុករបស់តារាសម្ដែង សាវិន ហ្វីលីព បានរៀបរាប់យ៉ាងដូច្នេះថា «ជួយស៊ែផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក
Read More
ព័ត៌មាន
ប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ
Read More
ព័ត៌មាន
បច្ចុប្បន្ននេះឃើញថាតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង កាន់តែមានសុភមង្គលកាន់តែខ្លាំងឡើង ស្របពេលដែលការងារសិល្បៈកាន់តែរីកចម្រើន រីឯការរកស៊ីវិញក៏អំណោយផលកាក់កបខ្លាំងមិនធម្មតាក្រោយឡើងកូដ។ ស្របពេលជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះត្រូវបានធ្វើឲ្យអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍គ្រប់គ្នា ក្រោយនាងបានធ្វើការបង្ហាញនូវផ្ទះតូចលំហែកាយ បែបធម្មជាតិរបស់ខ្លួន ដែលកំពុងតែត្រៀមធ្វើឡើងយ៉ាងល្អ និងប្លែកភ្នែក។ដោយក្នុងនោះនាងបានធ្វើឡើងនៅលើដីយ៉ាងធំ ជាមួយនឹងការដាំបន្ថែធម្មជាតិ ជាច្រើនដែលជាការត្រៀមក្នុងពេលខាងមុខនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ព្រោះទោះនាងក្លាយទៅជាតារាល្បីបែបណា ក៏នៅតែជ្រើសរើសភាពសាមញ្ញបែបនេះ សម្រាប់ខ្លួនឯងដែរ។មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើន ពិតជាចង់ឃើញ នៅពេលដែលផ្ទះលំហែកាយបែបសាមញ្ញរបស់នាង បានធ្វើការរៀបចំរួចរាល់នៅក្នុងពេលឆាប់ៗ ដែលមិនដឹងជាប្លែកបែបណានោះទេ៕ ដកស្រង់ដោយ៖ Cambofox
Read More
ព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់០៧ ខែវិច្ឆិកាខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដកស្រង់ដោយ៖ Cambofox
Read More
ព័ត៌មាន
អតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ វ៉ន វីវ៉ា ដែលបានបាត់មុខពីអាជីពប្រដាល់ទៅប្រកបរបររត់តាក់សុី ត្រូវបានគេប្រទះឃើញលោកស្លៀកពាក់ឯកសណ្ឋានយោធាពាក់ស័ក្តិ១។ ចំណែកលោក អេ ភូថង បច្ចុប្បន្នក្លាយជាគ្រូបបង្វឹកដ៏ល្បីឈ្មោះ ក៏ត្រូវបានគេប្រះឃើញលោកស្លៀកពាក់ឯកសណ្ឋានយោធាពាក់ស័ក្តិ៤ ផងដែរ។ ការប្រទះឃើញអតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះនេះ គឺនៅក្នុងកម្មវិធីចូលរួមកិច្ចប្រជុំត្រួតពិនិត្យចំនួនទ័ពប្រចាំខែតុលា និងដាក់ទិសដៅអនុវត្តន៍ការងារបន្ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិនៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ សព្វថ្ងៃលោក វ៉ាន វីវ៉ា បានចាកចេញពីពិភពកីឡាប្រដាល់មកប្រកបរបស់រត់តាក់សុី និងលក់ឡានដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ខណៈដែលលោកបានរៀបការជាមួយបងស្រីកីឡាករតៃក្វាន់ដូ ស៊ន
Read More
ព័ត៌មាន
យោងតាមរយៈគេហទំព័រហ្វេសប៊ុកលោកស្រី ឡាត់ សុខឯម បានបង្ហាញអារម្មណ៏របស់ខ្លួនថា៖ “អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំពិតជារំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសាម្ហូបពិសេសប្រចាំតំបន់នៅក្នុងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ ឆ្នាំ២០១៩ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំរាជធានីភ្នំពេញ។ សម្លចាណាង គឺខ្ញុំចម្អិនចេញពីបេះដូង និងដាក់ស្នាមញញឹម ដើម្បីអត្តសញ្ញាណរបស់ខ្លួន ហើយសម្លចាណាងនេះផងដែរវាជាសិល្បៈមួយបានរួមចំណែកយ៉ាងធំក្នុងការបង្ហាញអំពីអត្តសញ្ញាណ និងការផ្សារភ្ជាប់នឹងការងារកសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។ ខ្ញុំជនជាតិដើមភាគតិចគ្រឹង។ ខ្ញុំចូលចិត្តម្ហូបជនជាតិដើមភាគតិចខ្ញុំ
Read More
ព័ត៌មាន
ជារឿងគួរឲ្យចាប់អារម្មណ៍ ដោយក្នុងវីដេអូមួយត្រូវបានមហាជនយល់ឃើញថាឯកឧត្តម ខៀវ កាញារីទ្ធ បានឡើងឆាកតន្រ្តីដោយច្រៀងជាភាសាថៃ ជាមួយ នឹងកាយវិការកំប្លែងបន្តិចបន្តួចនៅលើឆាក។ ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែជាការមន្ទិលសង្ស័យថាតើក្នុងវីដេអូនោះជាឯកឧត្តមមែន ឬយ៉ាងណា។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទាល់ក៏បានបង្ហោះនូវរូបថតមួយសន្លឹកនៅក្នុងវីដេអូនោះផងដែរថែមទាំង ឯកឧត្តមសរសេរខាងលើរូបថា៖ ចូលថ្នាក់អក្ខរកម្មយូរហើយឡើងលើឆាកម្តង។ ដោយសារតែឃើញបែបនេះគួបផ្សំនឹង ឯកឧត្តម ខៀវ កាញារីទ្ធ សរសេរយ៉ាងដូច្នេះទៀតកាន់តែធ្វើឲ្យហ្វេនរឹតតែជឿជាក់ ១០០ភាគរយថា ជារូបឯកឧត្តមពិតប្រាកដមែន។ ប៉ុន្តែការពិតនោះ គឺផ្ទុយស្រឡះនឹងការគិតរបស់មហាជនដោយសារតែបុរសវ័យចំណាស់នៅក្នុងវីដេអូនោះជាតារាចម្រៀងថៃម្នាក់ដោយរូបលោក បានឡើងកម្មវិធីមួយមិនមែនជាឯកឧត្តម ខៀវ កាញារីទ្ធ នោះឡើយគ្រាន់តែមានមុខមាត់ដូចគ្នាបេះដាក់ដូចកូនភ្លោះមិនថាទម្រង់មុខ
Read More