Latest
ចំណេះដឹង
ប្រទេសកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ អំឡុងនៃខែវិច្ឆិកា ខាងមុខនេះ។ ចំណែកប្រទេសចំនួន ៤ទៀត ក៏មានពិធីបុណ្យស្រដៀងនឹងបុណ្យអុំទូកដូចកម្ពុជាផងដែរគ្រាន់តែខុសពេលគ្នាប៉ុណ្ណោះ។ ១.ប្រទេសថៃ៖ ក្នុងប្រទេសមួយនេះ មានពិធីមួយឈ្មោះថា “ពិធីប្រណាំងទូកវែង” ដែលធ្វើឡើងរៀងរាល់ឆ្នាំចន្លោះខែកញ្ញា ឬតុលា។ ពិធីនេះធ្វើឡើងនៅតាមខេត្តថៃមួយចំនួនដែលមានទន្លេធំៗឆ្លងកាត់ក្នុងនោះមានដូចជាខេត្ត Phisanulok និង Phichit ដែលមានទន្លេ Nan ឆ្លងកាត់ព្រមទាំងខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែលមានទន្លេ Chao-Phraya ឆ្លងកាត់។
Read More
ព័ត៌មាន
កំប្លោក គឺជាឈ្មោះស្មៅទឹកមួយប្រភេទពួកត្រកៀតដុះអណ្ដែតលើទឹក។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បាន ដើម និងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី ដើមដែលហាលថ្ងៃឲ្យស្ងួតអាចប្រើការបានច្រើនយ៉ាងវេញធ្វើជា ខ្សែចំណង ខ្សែចែវ ខ្សែអង្រឹង ធ្វើសំពៀត។ល។ យោងតាមហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកក្នុងការគាំទ្រផលិតផលធ្វើដោយដៃនឹងអរគុណចំពោះការគាំទ្រ។ ជាពិសេសកាបូបធ្វើពីកំប្លោកនេះអាចប្រើប្រាស់ ឬសម្រាប់ចូលរួមគ្រប់កម្មវិធីផ្សេងៗដើរកំសាន្ត។ល៕ ដកស្រង់ដោយ៖ Cambofox
Read More
ចំណេះដឹង
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ជាថ្ងៃខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រសូត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់ សម្ដេចព្រះនរោត្តម សីហនុ និង ព្រះមាតាព្រះនាម នរោត្តម មុនិនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្តម
Read More
ព័ត៌មាន
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនរថយន្តតាក់សុីចិនចាប់ដៃហ៊ុន និងថៅកែខ្មែរដោយស្របច្បាប់នៅក្នុងខេត្តព្រះសីហនុដោយមានតៃកុងឡានជាជនជាតិចិននិងខ្មែរមួយចំនួនផងដែរ… ពិធីនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៤:៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ ព្រីសន៍ ថាម ហូរថល ជិតរង្វង់មូលតោ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តព្រះសីហនុ លោក លៀម សុដា និងមន្ត្រីនគរបាលព្រមទាំង លោកឧកញ៉ាៗជាច្រើនរូបទៀតផង។ គួររំលឹកផងដែរថា កន្លងមកក៏ធ្លាប់មានប្រជាពលរដ្ឋ អ្នកលេងបណ្ដាញសង្គម (ហ្វេសប៊ុក)ពិសេសបងៗអ្នករត់តាក់ស៊ីមួយចំនួនមានការមិនសប្បាយចិត្តផងដែរចំពោះការបើកបររបស់ជនបរទេសនិងការប្រកបអាជីវកម្មតាក់ស៊ីដោយជនបរទេសជាជនជាតិចិននេះ គោលបំណងគឺខ្លាចបាត់បង់មុខរបររត់តាក់សុីរបស់ពួកគាត់ ប៉ុន្តែបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលថ្លែងថា ប្រទេសរបស់យើងគឺជាប្រទេសដែលប្រកាន់យកទីផ្សារសេរី និងតែងតែមានការប្រកួតប្រជែងផ្នែកមុខរបរយ៉ាងដូច្នេះហើយ៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
Read More
ព័ត៌មាន
បន្ទាប់ពីបានឆ្លងផុតមួយវគ្គ ទៅមួយវគ្គយ៉ាងស្វិតស្វាញ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀង ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលលើកទី៥ មានបេក្ខនារីមកពីប្រទេសបាំរាំងចំនួន ២រូប ទទួលបាននូវជ័យលាភីគួរឲ្យកោតសរសើរ។ ក្នុងនោះអ្នកនាង ឈុន ធីតា ទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងបុរាណ និងអ្នកនាង ភឿន សុគន្ធារី ទទួលបានជ័យលាភីលេខ៣ ផ្នែកចម្រៀងសម័យ។ ពិតណាស់ទំរាំឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញសមាគម ACK បានរៀបចំកម្មវិធីប្រឡងចម្រៀងជាសកល ឆ្នាំ២០១៩ នៅប្រទេសបារាំង និងជាលិទ្ធផលគឺ មានបេក្ខជនពីប្រទេសបារាំងចំនួន ៤រូប ដែលមកចូលរួមប្រគួតនៅវគ្គពាក់កណ្តាល និងវគ្គផ្តាច់ព្រ័ត្រ
Read More
Uncategorized
ពិធីការិនីល្បីល្បាញកញ្ញា ឌួង ហ្សូរីដា និងប្អូនស្រីកញ្ញា ឌួង ហ្សូរីម៉ា ត្រូវគេឃើញទទួលបានកិត្តិយសនៅក្នុងប្រទេសថៃ បន្ទាប់ពីតារាទាំងពីរដួង បានទទួលពានឆ្នើមក្នុងនាមជាម្ចាស់ផលិតផលដែលមានការទទួលស្គាល់ និងមានប្រជាប្រិយភាព កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នេះ។ ហ្វេសប៊ុកផ្លូវការកញ្ញា ឌួង ហ្សូរីដា និងកញ្ញា ឌួង ហ្សូរីម៉ា បានបង្ហោះឲ្យដឹងថាអ្នកទាំងពីរទទួលបានកិត្តិយសនៅក្នុងពិធីប្រគល់ពានឆ្នើម ជូនដល់ស្រ្តីៗជាអ្នកជំនួញម្ចាស់ផលិតផលពីបណ្ដាប្រទេសជាច្រើន។ ពិធីនោះកញ្ញា ឌួង ហ្សូរីដា ទទួលបានពានជាស្ត្រីឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល «MUDHITA
Read More
ព័ត៌មាន
លោក ចាន់រិទ្ធ មេធានី គឺជាតារាសម្តែងជើងចាស់មួយរូប ដែលត្រូវបានមហាជនដឹងថា លោកល្បីល្បាញ និងត្រូវបានទស្សនិកជនស្គាល់ច្រើន កាលពីជំនាន់ជាមួយនឹងលោក ខៃ ប្រសិទ្ធ។ តែយ៉ាងណា បច្ចុប្បន្នលោកកំពុងធ្លាក់ខ្លួនលំបាកខ្លាំង ដោយសារជំងឺទឹកនោមផ្អែមវាយលុក។ ដោយអស់លទ្ធភាពព្យាបាលដោយខ្លួនឯង លោកបានអំពាវនាវសុំជំនួយ សុំក្ដីមេត្តាពីអ្នកសិល្បៈរួមជំនាន់ និងសប្បុរសជននានា ដើម្បីជួយសម្រាលទុក្ខលំបាក ដែលលោកកំពុងតែប្រឈមសព្វថ្ងៃ។ តាមរយៈគណនីហ្វេសប៊ុករបស់តារាសម្ដែង សាវិន ហ្វីលីព បានរៀបរាប់យ៉ាងដូច្នេះថា «ជួយស៊ែផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក
Read More
ព័ត៌មាន
ប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ
Read More
ព័ត៌មាន
បច្ចុប្បន្ននេះឃើញថាតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង កាន់តែមានសុភមង្គលកាន់តែខ្លាំងឡើង ស្របពេលដែលការងារសិល្បៈកាន់តែរីកចម្រើន រីឯការរកស៊ីវិញក៏អំណោយផលកាក់កបខ្លាំងមិនធម្មតាក្រោយឡើងកូដ។ ស្របពេលជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះត្រូវបានធ្វើឲ្យអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍គ្រប់គ្នា ក្រោយនាងបានធ្វើការបង្ហាញនូវផ្ទះតូចលំហែកាយ បែបធម្មជាតិរបស់ខ្លួន ដែលកំពុងតែត្រៀមធ្វើឡើងយ៉ាងល្អ និងប្លែកភ្នែក។ដោយក្នុងនោះនាងបានធ្វើឡើងនៅលើដីយ៉ាងធំ ជាមួយនឹងការដាំបន្ថែធម្មជាតិ ជាច្រើនដែលជាការត្រៀមក្នុងពេលខាងមុខនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ព្រោះទោះនាងក្លាយទៅជាតារាល្បីបែបណា ក៏នៅតែជ្រើសរើសភាពសាមញ្ញបែបនេះ សម្រាប់ខ្លួនឯងដែរ។មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើន ពិតជាចង់ឃើញ នៅពេលដែលផ្ទះលំហែកាយបែបសាមញ្ញរបស់នាង បានធ្វើការរៀបចំរួចរាល់នៅក្នុងពេលឆាប់ៗ ដែលមិនដឹងជាប្លែកបែបណានោះទេ៕ ដកស្រង់ដោយ៖ Cambofox
Read More
ប្រវត្តិផ្សេងៗ
ប្រធានាធិបតីហុងគ្រីលោក យ៉ាណូស អាឌ័រ (Janos Ader) ដែលនឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃអាទិត្យនេះគឺជាអ្នកនយោបាយ និងជាអតីតមេធាវីហុងគ្រីម្នាក់ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រទេសនេះ តាំងតែពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ មកម្ល៉េះ។ មុនឡើងជាប្រធានាធិបតី លោកធ្លាប់មានតួនាទីជាប្រធានរដ្ឋសភាហុងគ្រី និងជាអនុប្រធានគណៈកម្មាធិការមួយនៃសភាអឺរ៉ុបផងដែរ។ បច្ចុប្បន្នលោក Janos Ader កំពុងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ២ របស់ហុងគ្រី ដែលជាប្រជាជាតិអឺរ៉ុបមួយមានប្រជាជន ៩.៧៧៣លាននាក់, ផ្ទៃដី ៩៣,០៣០គីឡូម៉ែត្រក្រឡា និងព័ទ្ធជុំវិញដោយប្រទេសស៊ែប៊ី ក្រូអាត
Read More