Author: cambofox
ចំណេះដឹង
**វិធីដាំ៖ ត្រូវជីករណ្តៅ ១ម៉ែត្រ ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ លាយដីល្អជាមួយជីកំប៉ុស្ត៍កំទេចស្លឹកឈើងាប់ដាក់ចូលអោយពេញរណ្តៅ ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹកមកដីខាងលើ ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់ រៀបប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើនប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ ដាក់តំណក់ទឹករៀងរាល់ថ្ងៃនៅរដូវក្តៅ
Read More
ចំណេះដឹង
*ធាតុផ្សំ៖ ១-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម ២-ម្សៅអង្ករក្រអូប ១ គីឡូក្រាម ៣-ទឹកជី EM ២៥០មីលីលីត្រ ៤-លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម ៥-ម្សៅពោត ៦-កំប្លោកចិញ្ច្រាំ *វិធីបណ្តុះ៖ ១-លាយម្សៅអង្ករក្រអូប ១ គីឡូក្រាម ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចឲ្យលិចចំបើងបាន។ ២-ដាក់ត្រាំចំបើងលាយលាមកគោក្នុងទឹកនោះរយៈពេល ១ម៉ោង។ ៣-យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល (ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក) ជាន់ទី១កម្ពស់២តឹក ឲ្យណែន
Read More
ព័ត៌មាន
ដងខ្លួន និងព្រះសិរបដិមាព្រះពុទ្ធសម័យកណ្តាលមួយព្រះអង្គត្រូវបានប្រទះឃើញក្នុងការដ្ឋានកំណាយប្រាសាទតុបខាងលិច ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។ លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាដែលកំពុងតែអនុវត្តគម្រោងជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា « ដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធនេះរកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែកពីរផ្សេងគ្នា កសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣)។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញក្នុងជម្រៅ១ម៉ែត្រជាងក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដីជម្រៅ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនបីម៉ែត្រ។ ក្នុងពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយនៅពេលនេះ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាសា្ថនណារ៉ាដើម្បីសម្អាត
Read More
អាហារូបការណ៍-ការងារ
ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។ ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើ ក្រសួងអប់រំ យុវជន និង កីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។ យោងតាមនាយកដ្ឋានទំនាក់ទំនងវប្បធម៌
Read More
ព័ត៌មាន
យោងតាមហ្វេសប៊ុកមួយឈ្មោះ ទៀ វិចិត្រ TEA VICHET បានសរសេររៀបរាប់ថា៖ រកឃើញហើយ!! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល 7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ )
Read More
ព័ត៌មាន
ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់៤ ក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមន៍ដល់កន្លែងកេីតហេតុ។ តាមព័ត៌មានបឋម មានតូបចំនួន ៣៣តូបដែលត្រូវបានអគ្គិភ័យ លេបត្របាក់ ស្ថិតនៅផ្សារចិន ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ និងបានរលត់វិញហើយនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ៣១តុលា២០១៩នេះ ក្រោយឆាបឆេះរយៈពេលជាង១ម៉ោង៕ សូមទស្សនាវីដេអូ៖ ដកស្រង់ដោយ៖ Cambofox
Read More
ព័ត៌មាន
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាកំប្លែងនាយក្រិន ហាក់ដូចជាមានទុក្ខកង្វល់ ក្នុងជីវិតប្រចាំថ្ងៃ និងជីវិតឯកជន របស់លោក ដោយឃើញលោក បង្ហោះតែរឿងកើតទុក្ខ ច្រើនដង ធ្វើឲ្យហ្វេនអត់ទ្រាំសួរមិនបាន ពីរឿងរ៉ាវរបស់លោក។ តែពេលនេះ នាយក្រិន បញ្ជាក់រឿងប្រពន្ធរួមរស់ជាមួយគ្នាមានកូនប្រុសស្រីបីនាក់ទៅមានថ្មីក្បត់ចិត្តនាយ និងផ្តាំទៅប្រពន្ធថា ហួស ពេលហើយអូន៕ សូមទស្សនាវីដេអូដូចខាងក្រោម៖ ដកស្រង់ដោយ៖ Cambofox
Read More
ព័ត៌មាន
សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោស្រីម្ចាស់រោងចត្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ៖ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៧: ០០នាទីព្រឹក មានការចល័តកងកម្លាំងចេញពីទីបញ្ជាការទិសទី១ បន្ទាយមានជ័យ និងពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដកស្រង់ដោយ៖ Cambofox
Read More
ព័ត៌មាន
ប្រាសាទបុរាណរបស់ជប៉ុនមានឈ្មោះ (Shuri Castle) ដែលមានអាយុកាលជាង ៦០០ឆ្នាំ ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។ ប្រាសាទ Shuri ត្រូវបានសាងសង់ឡើងកាលពីសតវត្សទី ១៤ ក្នុងអាណាខេត្ត Okinawa ហើយបានជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។ ប្រាសាទនេះ ត្រូវបានបែងចែកជាសំណង់ ៥អគារ ហើយអគ្គីភ័យបានចាប់ផ្ដើមពីសំណង់កណ្ដាល និងកំពុងរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃប្រាសាទ។ បើតាមប្រវត្ដិអំពើប្រាសាទពិសិដ្ឋនេះនៅឆ្នាំ ១៩៩២ ប្រាសាទនេះត្រូវបានសាងសង់ឡើងវិញតាមរបៀបដូចដើមក្នុងរាជវង្ស Ryukyu ដោយផ្អែកលើកំណត់ត្រាប្រវត្តិសាស្រ្តរូបថតនិងការចងចាំ។មុនពេលភ្លើងឆេះអ្នកទេសចរអាចទៅទស្សនាអគារសេវេននិងស្វែងរកការកំសាន្តនៃបល្ល័ង្ករបស់ព្រះរាជាដោយអាចថតរូបបែបកំសាន្ដជាដើម។តំបន់នេះមើលឃើញភ្ញៀវទេសចរប្រហែល ១.៧០០.០០០ នាក់មកទស្សនាជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា ប្រាសាទបុរាណស៊ូរីគឺជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌របស់អូគីណាវ៉ាតាំងពីសម័យកាលព្រះរាជាណាចក្ររីយូគីយូ
Read More
ព័ត៌មាន
យោងតាមហ្វេសប៊ុកមុននេះបន្តិច បានឱ្យដឹងថា៖ (ដំណឹងបន្ថែម) ក្រៅពីការប្រើសត្វសុនខ ហិតក្លិន នៅរសៀលថ្ងៃ30ខែតុលា2019នេះ អាជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ័ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើង នៅលើដីកោះ និងក្នុងលម្ហសមុទ្រមិនជួបប្រទះ។ សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថា កំពុងធ្វើបន្តរហូតមកដល់ល្ងាច ថ្ងៃ30តុលា2019នេះ គេនៅមិនទាន់ប្រទះឃើញស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ24តុលា2019 នោះ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះថាយ៉ាងណានៅឡើយ ។ មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយPNN ដឹងថា ។ ក្រៅពីការស្វែងរកមនុស្ស
Read More