ចូលរួមរំលែកទុក្ខផង!!! រកឃើញហើយស្រ្ដីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួន…
យោងតាមហ្វេសប៊ុកមួយឈ្មោះ ទៀ វិចិត្រ TEA VICHET បានសរសេររៀបរាប់ថា៖ រកឃើញហើយ!! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល 7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ។



យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សម្រាប់ការស្លាប់របស់នាង AMELIA LOUISE មិនទាន់មានការបញ្ជាក់នៅឡើយទេ រង់ចាំការធ្វើកោសល្យវិច្ច័យសិន។ នាង AMELIA LOUISE បានចេញពីវៀតណាម កាលពីកំលុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរាគមន៍បាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា «ចាំមើលថ្ងៃរះ» នៅលើកោះរ៉ុង៕
សកម្មភាពការរុករកស្ត្រីជនជាតិអង់គ្លេសដែលរងគ្រោះបាត់ខ្លួន សង្ស័យថាអណ្តែតរសាត់នៅលើផ្ទៃសមុទ្រ

ដកស្រង់ដោយ៖ Cambofox



