សរសើរទឹកចិត្តគាត់!! លោក គួច ចំរើន ក្រោយពីទទួលបានព័ត៌មានភ្លាម…
ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់៤ ក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមន៍ដល់កន្លែងកេីតហេតុ។


តាមព័ត៌មានបឋម មានតូបចំនួន ៣៣តូបដែលត្រូវបានអគ្គិភ័យ លេបត្របាក់ ស្ថិតនៅផ្សារចិន ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ និងបានរលត់វិញហើយនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ៣១តុលា២០១៩នេះ ក្រោយឆាបឆេះរយៈពេលជាង១ម៉ោង៕






សូមទស្សនាវីដេអូ៖
ដកស្រង់ដោយ៖ Cambofox



