រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត កិត្តិឧទ្ទេសបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សា និងជាព្រះចៅអធិការវត្តសន្សំកុសល ដែលបានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។

សូមអានសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖

ដកស្រង់ដោយ៖ Cambofox