សារចាក់ដោតណាស់!! តារាចម្រៀង សួស វីសា លើកឡើងថាសូមកុំមេីលងាយមនុស្ស កុំមេីលងាយអ្នកក្រ…

មហាជនមួយចំនួនធំពិតជាស្គាល់ច្បាស់ជាក់ជាមិនខានតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស សួស វីសា នោះ។ តារារូបនេះ នូវតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តទូទៅ។ ចំណែកនៅថ្ងៃនេះគេប្រទះឃើញ សួស វីសា បានបង្ហោះសារដ៏ចាក់ដោតអារម្មណ៍មួយទៅកាន់បុគ្គលមួយចំនួនដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖



“មួយជីវិតនេះអ្វីដែលត្រូវធ្វេីគឺខ្ញុំបានលះបង់អស់ហេីយសំរាប់គ្រួសារមួយនេះ កាលពីមុនគ្រួសារយេីងធ្លាប់ក្រលំបាកឆ្អែតហេីយ ហេីយអារឿងគេមេីលងាយមេីលថោកក៏វាឆ្អែតដែរ តែយេីងមិនដែលតបតគេដោយវិធីអាក្រក់ទេ យេីងតែងរេីសយកវិធីឈ្នះពួកនោះវិញដោយការប្រឹងប្រែងរកសុី សាងកេរ្ត៍ឈ្មោះ សាងកត្តិយ័សអោយអ្នកទាំងនោះបានឃេីញ នឹងប្រឹងដោយសមត្ថភាពនឹងមិនបានបៀតបៀននឹងបំផ្លាញអ្នកណាទាំងអស់


ផុសនេះគឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចូលចិត្តតាំងខ្លួនអស្ចារ្យមួយចំនួនថាសូមកុំមេីលងាយមនុស្សកុំមេីលងាយអ្នកក្រធ្វេីតែល្អៗទៅ ព្រោះរឿងវាសនាមនុស្សវាមេីលមិនឃេីញទេម្តងគេម្តងយេីងទេ Lexus 570kuro 2020″៕

ដកស្រង់ដោយ៖ Cambofox
ប្រភព៖ ហ្វេសប៊ុក